
Everton នឹងចូលរួមប្រជែងជាមួយ Man Utd សម្រាប់ការទិញយក Koulibaly
- By : Phkay Kimsal 11 Apr 2021 22:23
- SHARE :
ក្លឹប Everton ត្រូវបានគេរាយការណ៏ថានឹងប្រជែងជាមួយក្លឹប Manchester United ក្នុងការចុះកុងត្រាយកកីឡាករ Kalidou Koulibaly នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Football Insider។
ក្រុមបិសាចក្រហម ត្រូវបានគេផ្សាយថាចង់បានកីឡាករដែលមានតម្លៃខ្លួន £89លានផោននេះពី Napoli ប៉ុន្តែ Everton ក៏មានគម្រោងក្នុងការទិញយកទៅកាន់ក្លឹបខ្លួនផងដែរ។
លោក Carlo Ancelotti ចង់យក Koulibaly ទៅកាន់ Everton ដើម្បីបង្កើនឳកាសក្នុងការដណ្ដើមពាន Premier League ឬតំណែងកំពូលទាំង4ក្នុងលីគ៕
ប្រភព៖ Goal.com