
ក្រុម Tottenham spur កំពុងដាក់ផែនការរកអ្នកថ្មីជំនួសតំណែង Lloris
- By : Phkay Kimsal 11 Apr 2021 22:23
- SHARE :
ក្រុម Spurs បានត្រៀមបញ្ជីកីឡាករដែលនឹងត្រូវជំនួសតំណែងអ្នកចាំទីដៃទីមួយបច្ចុប្បន្ន Hugo Lloris នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន The Sun។
Lloris ត្រូវបានគេជឿថានឹងអាចផ្ទេរទៅកាន់ក្លឹប PSG ក្នុងរដូវក្ដៅនេះ ហើយ Spurs នឹងត្រូវជ្រើសរើសយកមួយក្នុងចំណោម Dean Henderson, Nick Pope និង Sam Johnstone ដើម្បីឲ្យជំនួសតំណែងរបស់គេ។
Henderson អាចនឹងពិបាកទាញយកពី Man Utd ប៉ុន្តែPope និង Johnstone អាចនឹងចង់ចាកចេញពីក្លឹបរបស់ខ្លួនក្រោយរងចាំអស់រយៈពេលជាច្រើននៅ Burnley និង West Brom៕
ប្រភព៖ Goal.com