
Premier League: ការវិភាគរវាងក្រុម West Ham United vs. Arsenal
- By : Phkay Kimsal 11 Apr 2021 22:22
- SHARE :
ការប្រកួតរវាងក្រុម West Ham United vs. Arsenal ពាន Premier League នឹងធ្វើឡើងនៅវេលាម៉ោង 10:00នាទីយប់ ថ្ងៃទី21 មីនា 2021 នៅទឹកដីកីឡាដ្ឋាន London Stadium។
ក្រុម West Ham United នឹងបន្តប្រជែងយកកៅអីតំណែងកំពូលតារាងទាំង4បន្តទៀតនៅពេលពួកគេស្វាគមន៏ក្រុម Arsenal ក្នុងការប្រកួតយប់ថ្ងៃអាទិត្យនេះនៅលីគ Premier League។
ក្រុមម្ចាស់ផ្ទះកំពុងស្ថិតនៅលេខ5ក្នុងតារាង ខណៈដែល Arsenal វិញកំពុងស្ថិតនៅពាក់កណ្ដាលតារាងឯណោះ ដែលការរំពឹងទុករបស់ក្រុមទាំងពីរបានផ្ទុយគ្នាស្រឡះ។
ក្រុម Arsenal ធ្វើមិនបានល្អនោះទេក្នុងការប្រកួតសំខាន់ៗក្នុងរដូវកាលនេះ ប៉ុន្តែការប្រកួតជាមួយក្រុមប្រជែងក្នុងក្រុងពួកគេធ្វើបានយ៉ាងល្អ។ ទោះបីជាយ៉ាងណាក្ដីកាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅពួកគេបានប្រកួតចាញ់ក្រុម Olympiacos ដូច្នេះទំនុកចិត្តរបស់ពួកគេប្រាកដជាធ្លាក់ចុះខ្លាំងណាស់ក្នុងការប្រកួតនេះ៕
ទាយ៖ West Ham United 1-1 Arsenal
ប្រភព៖ sportsmole