
FA Cup: ការវិភាគរវាងក្រុម Leicester City vs. Manchester United
- By : Phkay Kimsal 11 Apr 2021 22:21
- SHARE :
ការប្រកួតរវាងក្រុម Leicester City vs. Manchester United ពាន FA Cup នឹងធ្វើឡើងនៅវេលាម៉ោង 12:00នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី21 មីនា 2021 នៅទឹកដីកីឡាដ្ឋាន King Power Stadium។
ក្រុមបិសាចក្រហម Manchester United អាចនឹងឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅពាន FA Cup ជាលើកទី31 ដងរបស់ខ្លួន នៅពេលពួកគេជួបជាមួយក្រុម Leicester City នៅវគ្គ8ក្រុមនេះ។
ក្លឹបធំៗទាំងពីរក៏សុទ្ធតែប្រជែងយកកៅអីតំណែងកំពូលតារាងទាំង4ក្នុងលីគ Premier League ផងដែរ ប៉ុន្តែពួកគេក៏ស្រមៃយកពាន FA Cup នេះផងដែរ។
គ្មានអ្វីខុសគ្នាឡើយសម្រាប់ក្លឹបទាំងពីរនេះនៅក្នុងតារាងលីគ Premier League ដែលធ្វើឲ្យការប្រកួតនេះមានការពិបាកខ្លាំងក្នុងការទាយថាក្រុមណាមួយនឹងឈ្នះ។
ក្រុម Leicester នឹងមានប្រៀបក្នុងការយកឈ្នះ ប៉ុន្តែកំណត់ត្រារបស់ពួកគេកន្លងមកទល់នឹងក្រុម Man Utd មិនសូវល្អប៉ុន្មានឡើយ ហើយក្រុមភ្ញៀវវិញមានបទពិសោធន៏ជោគជាំក្នុងការឈ្នះប្រកួតរបស់ខ្លួន៕
ទាយ៖ Leicester City 1-2 Manchester United
ប្រភព៖ sportsmole