
Bayern មានគម្រោងទិញយក Son ពី Spurs
- By : Phkay Kimsal 11 Apr 2021 22:29
- SHARE :
លឹបយក្សអាឡឺម៉ង់ Bayern Munich កំពុងតាមដានស្ថានភាពរបស់កីឡាករ Son Heung-min ដែលនៅតែមិនទាន់បន្តកុងត្រាជាមួយក្លឹប Spurs នៅឡើយទេក្រោយការចរចារបានជាប់គាំង ហើយពេលនេះ Bayern ត្រូវបានគេរាយការណ៏ថានឹងអាចដាក់សំណើរទិញយកគេ នេះបើយោងតាមការចុះផ្សាយពី Football Insider។
កីឡាករ Son ត្រូវបាន Spurs ផ្ដល់សំណើរកុងត្រាថ្មីរយៈពេល5ឆ្នាំជាមួយនឹងប្រាក់ពលកម្ម £200,000ក្នុងមួយសប្ដាហ៍ នេះបើយោងតាម Football Insider ប៉ុន្តែសាមីខ្លួនរបស់កីឡាករបានបដិសេធទៅលើសំណើរដ៏ធំខាងលើនេះ។
កីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះបានក្លាយជាកីឡាករសំខាន់របស់ Spurs ក្រោយគេបានស៊ុតបញ្ចូលទីជាច្រើនរួចមកហើយក្នុង5រដូវកាលកន្លងមកនេះ៕
ប្រភព៖ goal