Facebook Line Telegram 089 355 377/ 070 355 277
060 355 377/ 066 355 377
  • តាមដាន
Thumbnail

Barcelona កំពុងត្រៀមកុងត្រាថ្មីសម្រាប់ Lionel Messi

លោក Joan Laporta ប្រធានក្លឹបថ្មីរបស់ក្លឹបអ្នកមានបុណ្យបង្ហាញជំហរក្នុងការបន្តកុងត្រាថ្មីជាមួយកីឡាករ Lionel Messi ទៀត ដែលកុងត្រាបច្ចុប្បន្ននឹងផុតកុងត្រានៅក្រោយចប់រដូវកាលនេះ។
 
បើយោងតាមការចុះផ្សាយពីកាសែត Esport3 ក្លឹប Barcelona កំពុងត្រៀមកុងត្រាថ្មីទៀតដល់ Messi នៅមុនចប់រដូវកាលនេះ ដោយការចរចារក្នុងពេលកន្លងមកមិនត្រូវបានសម្រេចបែបណានៅឡើយទេ។
 
កាសែតដដែលបានឲ្យដឹងថាក្រោយពេលដែលក្លឹបមានបញ្ហាខាងលុយកាក់រួចមក លោក Laporta បានទាក់ទងទៅ Messi ជាលើកដំបូង ហើយ Barcelona សង្ឃឹមថានឹងអាចធ្វើឲ្យ Messi ចូលតុចរចារឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
 
ក្រៅពីការព្យាយាមចរចារឲ្យ Messi បន្តកុងត្រាថ្មី ក្លឹបក៏កំពុងធ្វើការយ៉ាងខ្លាំងដើម្បីបន្តកុងត្រាថ្មីជាមួយ Ousmane Dembele និងកីឡាករខ្សែបម្រើ Ilaix Moriba ផងដែរ ដោយពួកគេសុទ្ធតែនឹងផុតកុងត្រានាឆ្នាំ2022 ខាងមុខដូចគ្នា៕
 
ប្រភព៖ sportskeeda