Facebook Line Telegram 089 355 377/ 070 355 277
060 355 377/ 066 355 377
  • តាមដាន
Thumbnail

ការប្រកួតជម្រុះពាន World Cup 2022: រវាង ក្រុមជម្រើសជាតិអង់គ្លេស vs ប៉ូឡូញ

ការប្រកួតរវាងក្រុមជម្រើសជាតិអង់គ្លេស vs ប៉ូឡូញ ការប្រកួតជម្រុះពាន World Cup 2022 នឹងធ្វើឡើងនៅវេលាម៉ោង 1:45នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី1 មេសា 2021 នៅទឹកដីកីឡាដ្ឋាន Wembley Stadium។

 

ក្រុមជម្រើសជាតិអង់គ្លេសនឹងត្រូវទទួលភារកិច្ចធ្ងន់ក្នុងការប្រកួតពាន World Cup ក្នុងពូល I នេះពេលពួកគេស្វាគមន៏ក្រុមប៉ូឡូញទៅកាន់ទឹកដី Wembley ក្នុងការប្រកួតទីបីនាយប់ថ្ងៃពុធនេះ។

 

ក្រុមទាំងពីរបានយកឈ្នះលើគូប្រកួតយ៉ាងងាយស្រួលបំផុតកាលពីការប្រកួតចុងសប្ដាហ៍កន្លងទៅ ដោយក្រុមអង់គ្លេសបានលត់ក្រុមអ៊ាល់ប៉ានី 2-0 ខណៈដែលប៉ូឡូញលត់ក្រុមអង់ឌូរ៉ា 3-0។

 

អវត្តមានរបស់ Lewandowski នឹងធ្វើឲ្យក្រុមប៉ូឡូញមានបញ្ហាមិនខាន ប៉ុន្តែ Kane វិញនឹងជួយក្រុមរបស់គេឲ្យឈ្នះការប្រកួតក្នុងដីលើកនេះទៀត។ អង់គ្លេសនឹងមិនអាចយកឈ្នះងាយៗលើគូប្រកួតដូចលើកមុនៗឡើយ ប៉ុន្តែលោក Southgate នឹងធ្វើការផ្លាស់ប្ដូរកីឡាករមួយចំនួនក្នុងក្រុមដែលនឹងធ្វើឲ្យមានការប្រែប្រួលខ្លះៗ ប៉ុន្តែយើងជឿជាក់ថាក្រុមអង់គ្លេសនឹងអាចយកបីពិន្ទុពីការប្រកួតនេះ៕

 

ទាយ៖ ក្រុមជម្រើសជាតិអង់គ្លេស 2-1 ប៉ូឡូញ

ប្រភព៖ sportsmole