
ការប្រកួតជម្រុះពាន World Cup 2022: រវាង ក្រុមជម្រើសជាតិលីទុយអានី vs អ៊ីតាលី
- By : Phkay Kimsal 11 Apr 2021 22:26
- SHARE :
ការប្រកួតរវាងក្រុមជម្រើសជាតិលីទុយអានី vs អ៊ីតាលី ការប្រកួតជម្រុះពាន World Cup 2022 នឹងធ្វើឡើងនៅវេលាម៉ោង 1:45នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី31 មីនា 2021 នៅទឹកដីកីឡាដ្ឋាន Vilniaus LFF stadionas។
ដោយចង់បានពិន្ទុពេញពីការប្រកួតទាំងបីលើកក្នុងការប្រកួតជម្រុះកៅអី World Cup 2022 នៅប្រទេសកាតា ក្រុមជម្រើសជាតិអ៊ីតាលីនឹងធ្វើដំណើរទៅកាន់ទឹកដីក្រុម Vilnuis នៅយប់ថ្ងៃពុធនេះដើម្បីជួបជាមួយក្រុមលីទុយអានី។
ខណៈដែលក្រុមម្ចាស់ផ្ទះវិញបានប្រកួតចាញ់ក្រុមស្វីសបន្តិចកាលពីថ្ងៃអាទិត្យ ចំណែកក្រុមអ៊ីតាលីរបស់លោក Mancini វិញបានលត់ក្រុមប៊ុលហ្គារីយ៉ាងចាស់ដៃដើម្បីយកបីពិន្ទុបន្ថែមក្នុងពូល C។
បើសិនជាក្រុមអ៊ីតាលីមិនឈ្នះការប្រកួតលើកនេះទេគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះពួកគេមានកំពូលកីឡាករល្អៗជាច្រើនដែលនឹងទម្លុះសំណាញ់ទីក្រុមគូប្រកួត។
ក្រោយមានកំណត់ត្រាល្អបំផុតក្នុងប៉ុន្មានខែនេះ ក្រុមអ៊ីតាលីពិតជាអាចរក្សាតំណែងកំពូលតារាងពូល C ជាបន្តទៀត៕
ទាយ៖ ក្រុមជម្រើសជាតិលីទុយអានី 0-2 អ៊ីតាលី
ប្រភព៖ sportsmole