
ការប្រកួតជម្រុះពាន World Cup 2022: រវាង ក្រុមជម្រើសជាតិរ៉ូម៉ានី vs អាឡឺម៉ង់
- By : Phkay Kimsal 11 Apr 2021 22:26
- SHARE :
ការប្រកួតរវាងក្រុមជម្រើសជាតិរ៉ូម៉ានី vs អាឡឺម៉ង់ ការប្រកួតជម្រុះពាន World Cup 2022 នឹងធ្វើឡើងនៅវេលាម៉ោង 1:45នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី28 មីនា 2021 នៅទឹកដីកីឡាដ្ឋាន Arena Naţională។
ក្រុមជម្រើសជាតិរ៉ូម៉ានី និង អាឡឺម៉ង់ ត្រូវជួបគ្នាក្នុងយប់ថ្ងៃអាទិត្យនេះក្នុងពូល J ដោយពួកគេសុទ្ធតែចង់រក្សាលទ្ធផលឈ្នះការប្រកួតដូចគ្នា។
ក្រុមម្ចាស់ផ្ទះបានយកឈ្នះ 3-2 ទល់នឹងក្រុមម៉ាសេដ្វានខាងជើងយ៉ាងលំបាកនៅថ្ងៃការប្រកួតបើកឆាក ខណៈដែលក្រុមអាឡឺម៉ង់វិញបានយកឈ្នះ 3-0 លើក្រុមអ៊ីស្លង់។
ក្រុមរ៉ូម៉ានីមិនបានចាំរៀនសូត្រច្រើនឡើយពីរបៀបស៊ុតបញ្ចូលទីក្នុងដី ដោយសារតែពួកគេបានស៊ុត11គ្រាប់ហើយក្នុង3ប្រកួតកន្លងមក។ ទោះបីជាយ៉ាងណាក្ដី ការប្រកួតទល់នឹងក្រុមខ្លាំងដូចជាអាឡឺម៉ង់គឺមិនងាយនឹងធ្វេសប្រហែសបានឡើយ ដែលអាចនឹងបង្កការលំបាកច្រើនដល់ក្រុមម្ចាស់ផ្ទះ ហើយយើងទាយថាក្រុមភ្ញៀវនឹងឈ្នះដើម្បីឈរនៅកំពូលតារាងពូល J ជាបន្តទៀត៕
ទាយ៖ ក្រុមជម្រើសជាតិរ៉ូម៉ានី 1-3 អាឡឺម៉ង់
ប្រភព៖ sportsmole