
ការប្រកួតជម្រុះពាន World Cup 2022: រវាង ក្រុមជម្រើសជាតិប៉ូឡូញ vs អង់ឌូរ៉ា
- By : Phkay Kimsal 11 Apr 2021 22:25
- SHARE :
ការប្រកួតរវាងក្រុមជម្រើសជាតិប៉ូឡូញ vs អង់ឌូរ៉ា ការប្រកួតជម្រុះពាន World Cup 2022 នឹងធ្វើឡើងនៅវេលាម៉ោង 1:45នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី29 មីនា 2021 នៅទឹកដីកីឡាដ្ឋាន Stadion Miejski Legii Warszawa។
ក្រុមជម្រើសជាតិប៉ូឡូញ និងស្វាគមន៏ក្រុមអង់ឌូរ៉ានៅក្នុងការប្រកួតវគ្គជម្រុះពាន World Cup 2022 ជុំទី2 នាយប់ថ្ងៃអាទិត្យនេះ ដោយសង្ឃឹមថានឹងអាចទទួលបានជ័យជំនះជាលើកដំបូងក្នុងពូល I។
ក្រុមម្ចាស់ផ្ទះបានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា 3-3 ទល់នឹងក្រុមហុងគ្រីកាលពីការប្រកួតនៅថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមភ្ញៀវវិញបានប្រកួតចាញ់ក្រុមអ៊ាល់ប៉ានីក្នុងដី។
ក្រុមប៉ូឡូញយល់ថាការប្រកួតនាយប់ថ្ងៃអាទិត្យនេះគឺជាឳកាសល្អសម្រាប់ពួកគេដើម្បីយកឈ្នះវិញក្រោយរងការបរាជ័យដោយស្មើកន្លងមក។
ក្រុមលោក Sousa មានកម្លាំងខ្លាំង ហើយពួកគេនឹងគ្មានបញ្ហាអ្វីឡើយសម្រាប់ការប្រកួតដើម្បីយកបីពិន្ទុក្នុងដីនេះ ដែលនឹងធ្វើឲ្យក្រុមអង់ឌូរ៉ាចាញ់13ប្រកួតផងដែរ៕
ទាយ៖ ក្រុមជម្រើសជាតិប៉ូឡូញ 5-0 អង់ឌូរ៉ា
ប្រភព៖ sportsmole